លោក ម៉ៅ សាវ៉ាត ជាប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប អាណត្តិទី៤ (២០២៦–២០២៨)

សូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក ម៉ៅ សាវ៉ាត ប្រធានក្រុមហ៊ុនទេសចរណ៍ សេវាត្រាវែល ដែលបានទទួលទំនុកចិត្ត និងត្រូវបានជ្រើសតាំងជាប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៦–២០២៨។

ការតែងតាំងនេះ បង្ហាញពីការទុកចិត្ត និងការគាំទ្រពីសមាជិកសមាគម ក៏ដូចជាការទទួលស្គាល់លើសមត្ថភាព និងបទពិសោធន៍របស់លោក ក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។ សមាគមទេសចរណ៍កម្ពុជា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ៅ សាវ៉ាត សាខាខេត្តសៀមរាប នឹងបន្តពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។

លោក ម៉ៅ សាវ៉ាត ជាប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប អាណត្តិទី៤ (២០២៦–២០២៨)

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

បេតិកភណ្ឌជាតិ
ក្រមាខ្មែរ

ក្រមាខ្មែរ

ប្រាសាទកោះកេរ

ប្រាសាទកោះកេរ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង